top of page

អតិផរណាក្នុងវិបត្ត កូវីដ១៩ នៅកម្ពុជា (Inflation during Covid-19 Crisis)

  • Writer: Sreynit Yoeurng
    Sreynit Yoeurng
  • Mar 26, 2021
  • 1 min read

ជាការពិតណាស់វាជាកិច្ចការសំខាន់ដែលយើងចាំបាច់ត្រូវ

ស្គាល់ថា តើអ្វីទៅជាអតិផរណា?



តើវាបណ្តាលមកពីបញ្ហាអ្វីខ្លះដែលធ្វើអោយមានអតិរផរណា?


ស្ថិតនៅក្នុងកំឡុងនៃវិបត្តិកូវីដ១៩ តើមានអ្វីកើតឡើងចំពោះថ្លៃទំនិញនៅកម្ពុជា?


និយមន័យ(Definition)

អតិផរណា គឺជាត្រូវបានគេកំណត់ថាគឺជាការកើនឡើងរយះពេលវែងក្នុងកំរិតថ្លៃទូទៅសំរាប់ទំនិញនិងសេវាកម្មក្នុងប្រទេសមួយ និងវាស់វែងការប្រែប្រួលជាភាគរយប្រចាំឆ្នាំ។មនុស្សភាគច្រើនស្គាល់ពីអតិផរណា ដែលមានន័យថាជាការកើនឡើងកំរិតថ្លៃទូទៅ មិនមែនគ្រាន់តែថ្លៃទំនិញ ឬសេវាកម្មមួយមុខ ឬ ពីរមុខនោះទេ តែជាថ្លៃស្ទើតែគ្រប់ទំនិញទាំងអស់។ការកើនឡើងនៃអតិថរណា ធ្វើអោយ លុយរបស់អ្នកទិញបានទំនិញតិចជាងមុន។ ក្នុងពេលដែលថ្លៃកើនឡើង ដែលផ្ទុយមកវិញតំលៃនៃលុយធ្លាក់ចុះមានន័យថាអតិផរណាកើតឡើងហើយ។


នៅពេលមានការកើនឡើងនូវអត្រាអតិផរណា មិនមែនមានន័យថាសុទ្ធតែប៉ះពាល់ដល់សេដ្ឋកិច្ចនោះទេ ក្នុងករណីនៃការកើនឡើង ជាការកើនឡើង កម្រិតស្រាលមធ្យមពោល គឺតិចជាង 10%អត្រាអតិផរណាមួយខ្ទង់ ។ តែបើវាកើនឡើងខ្ពស់ពេកក្នុងករណីដែលយើងមិនអាចគ្រប់គ្រង់បាន ធ្វើនឹងធ្វើអោយប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន។

១. មូលហេតុដែលបណ្តាលមានអតិផរណា ( The causes of Inflation )

ក.អតិផរណាដោយតម្រូវការ (Demand-Pull Inflation-)

អតិផរណាគឺបានបណ្តាលមកពីតំរូវការសរុបមានការកើនឡើងចំពោះទំនិញនិងសេវាកម្មដែលធ្វើអោយថ្លៃកើនឡើង។អតិផរណាពិតជាកើតឡើងនៅពេលដែលតំរូវការកើនលឿនជាការផ្គត់ផ្គង់។ ជាលទ្ធផលនៅពេលមានការកើនឡើងតំរូវការ ក្រុមហ៊ុននឹងបង្កើនថ្លៃ។ នៅពេលដែលមានតម្រូវការច្រើន អ្នកផលិតអាចបង្កើនថ្លៃ ផលិតផលរបស់គេដើម្បីទទួលបានប្រាក់ចំណេញខ្ពស់។


ខ.អតិផរណាដោយសារថ្លៃដើម (Cost-push Inflation)

នៅពេលដែលមានបញ្ហានេះម្ចាស់ក្រុមហ៊ុនតំរូវអោយមានការកើនថ្លៃផលិតផលដើម្បីថែរក្សាប្រាក់ចំណេញប្រាក់ចំណេញដុលរបស់ពួកគេ។ការកើនឡើងថ្លៃដើមអាចរួមបញ្ចូលដូចជាប្រាក់ឈ្នួលបុគ្គលិក កម្មករ,ពន្ធ,ឬការកើនឡើងថ្លៃវត្ថុធាតុដើម ឬការនាំចូល។


គ.អតិផរណាដោយសារការគោលនយោបាយរូបិយវត្ថុ(Monetary Inflation) ម្យ៉ាងវិញទៀតអតិផរណាក៏អាចបង្ករពីការផ្គត់ផ្គង់រូបិយវត្ថុក្នុងសេដ្ឋកិច្ច។មូលហេតុដំបូងនៃអតិផរណាគឺការកើនឡើងការផ្គត់ផ្គង់លុយក្នុងសេដ្ឋកិច្ចប្រសិនបើការផ្គត់ផ្គង់រូបិយវត្ថុច្រើនពេកនោះ នឹងធ្វើអោយតំលៃរបស់វាធ្លាក់ចុះ ជាលទ្ធផលគឺថាថ្លៃនៃគ្រប់ទំនិញច្បាស់ជាកើនឡើង។នៅពេលធនាគារកណ្តាលសំរេចបន្ថែមបរិមាណរូបិយវត្ថុក្នុងអត្រាខ្ពស់ជាងអត្រាកំណើនរបស់សេដ្ឋកិច្ចតម្លៃនៃប្រាក់អាចធ្លាក់ចុះ ។ជាលទ្ធផលការកាត់បន្ថយនេះនឹងបង្ខំឱ្យថ្លៃនៃផលិតផលកើនឡើង ដោយសារតែរូបិយប័ណ្ណនីមួយៗមានតំលៃទាប។


ង. អតិផរណាដោយសារអត្រាប្តូរប្រាក់(Exchange Rates)

ឧទាហរណ៍ នៅពេលអត្រាប្តូរប្រាក់នៃប្រាក់ដុល្លារធ្លាក់ចុះបានធ្វើអោយរូបិយវត្ថុអាមេរិកមិនសូវមានតម្លៃដោយប្រៀបធៀបនឹង រូបិយប័ណ្ណបរទេសនេះធ្វើឱ្យ ទំនិញនិង បរទេសដែលនាំចូល មានតម្លៃថ្លៃដល់អតិថិជនអាមេរិកហើយស្របពេលដែលទំនិញទំនិញនិងសេវាកម្មរបស់សហរដ្ឋអាមេរិចមានតំលៃថោកសម្រាប់អតិថិជននៅក្រៅប្រទេស។


២. អតិផរណានៅកម្ពុជា

ក្នុងកំឡុងពេលនៃ Covid-19 ការធ្វើការនៅផ្ទះ និងកម្លាតសង្គម បណ្តាលឱ្យកញ្ចប់ថវិការសរុបរបស់គ្រួសារនីមួយៗ កាន់តែច្រើនត្រូវបានចំណាយលើ អាហារនិងការចំណាយផ្សេងៗក្នុងផ្ទះសម្បែងស្របពេល ដែលមនុស្សតិចណាស់បានខ្ជះខ្ជាយលើរឿងមិនចាំបាច់ដូចជាដំណើរកំសាន្តនិងសម្លៀកបំពាក់ជាដើម។ ហើយជាមួយនឹងការធ្លាក់ចុះនៃប្រាក់ចំណូលដោយសារមនុស្សរាប់លាននាក់បានបាត់បង់ការងាររបស់ពួកគេ ការចំណាយលើរបស់របរដែលមិនចាំបាច់នឹងទំនងជានឹងមិនសូវមានឡើយ។

សម្រាប់ពាណិជ្ជកម្មផ្នែកម្ហូបអាហារស្ថិតក្នុងវិបត្តិ កូវីដ១៩ បានជះឥទ្ធិពលទាំងការផ្គត់ផ្គង់និងតម្រូវការ។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនស្ថិតក្នុងវិបត្តិ កូវីដ១៩ បានដាក់ចេញនូវការគ្រប់គ្រងព្រំដែន ដែលបានបង្អាក់លំហូរនិងតម្លៃទំនិញ។

សំរាប់កម្ពុជា បើយោងទៅតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២១ អត្រាអតិផរណាត្រូវប៉ាន់ស្មានថាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ៣,១% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០២០។



ហើយបើយោងតាមព្រឹត្តិបត្រស្ថិតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ អតិផរណាមធ្យមប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ បានកើនឡើងក្នុងអត្រា ៣.៤% ខ្ពស់ជាងត្រីមាសទី៤ ឆ្នាំ២០១៩ដែលមានអត្រា ២% ដែលបណ្តាលមកពីកំណើនខ្ពស់នៃក្រុមអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹងក្នុងអត្រា ៥.៥% ជាពិសេសការកើនឡើងនៃថ្លៃ សាច់ជ្រូក និងត្រី។ ទន្ទឹមនេះ អត្រាប្តូរប្រាក់ជាមធ្យម ៤០៦៤រៀល/ដុល្លារអាមេរិកបានកើនឡើង ០.២%។


តើមានមូលហេតុអ្វីខ្លះដែល ដែលធ្វើអោយថ្លៃរបស់ម្ហូបអាហារកើនឡើង?


បន្ទាប់ពីការឡើងថ្លៃទំនិញម្ហូបអាហារដំបូងនៅចុងខែមីនា និងដើមខែមេសា ថ្លៃមានស្ថេរភាពវិញនៅខែឧសភា។ ការកើនឡើងដំបូងមួយចំនួន ទំនងជាទាក់ទងនឹងការកើនឡើងដំបូងនៃករណីកូវីដ១៩ និងការបិទព្រំដែនជាបន្តបន្ទាប់ដែលបានរឹតត្បិតការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

បន្ទាប់ពីទឹកជំនន់នៅក្នុងខែតុលា ថ្លៃទំនិញមានស្ថេរភាព។ មុនពេលមានទឹកជំនន់ ថ្លៃទំនិញសំខាន់ៗ ភាពប្រែប្រួលតាមរដូវ ដោយរំពឹងថានឹងមានការកើនឡើងនូវថ្លៃស្បៀងអាហារលក់រាយជាបណ្តោះអាសន្នសម្រាប់ទំនិញស្រស់មួយចំនួននៅចុងខែមីនា / ដើមខែមេសាឆ្នាំ ២០២០ ។

សរុបជារួម មូលហេតុនៃអតិផរណានៅកម្ពុជាក្នុងឆ្នាំ២០២០ គឺបណ្តាលផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ និងគ្រោះមហន្តរាយទឹកជំនន់ ដែលមានឥទ្ធិពលលើតម្រូវការស្បៀង ទំនងជាកើតចេញពីតំរូវការនៃគ្រួសារជាច្រើន តាមរយៈការទទួលរងនូវការខាតបង់ខាងសេដ្ឋកិច្ច ការបាត់បង់ការងារនិងប្រាក់ចំណូលដោយសារវិបត្តិកូវីដ បានដាក់កំហិតលើជីវភាពរស់នៅរបស់ប្រជាជន។


សម្របសម្រួលដោយ យឿង ស្រីនិត

Comments


bottom of page