តើកំណើនសេដ្ឋកិច្ចសម្រាប់នរណា? ដូចម្តេចដែលហៅថាប្រទេសជឿនលឿន?
- Sreynit Yoeurng
- Mar 30, 2021
- 1 min read

ធនាគារពិភពលោកបានលើកឡើងថា ប្រសិនបើសេដ្ឋកិច្ចប្រទេសមួយអាចធ្វើអោយប្រជាពលរដ្ឋម្នាក់អាចរកចំណូលបានជាមធ្យមបានលើស10,000$ក្នុងមួយឆ្នាំគេចាត់ទុកថាជាប្រទេសអ្នកមាន, ប្រទេសអភិវឌ្ឍន៍,ឬប្រទេសជឿនលឿន។ហើយដើម្បីដឹងថាប្រជាជនម្នាក់មានចំណូលជាមធ្យមប៉ុន្មានគេត្រូវយកទំហំសេដ្ឋសរុបចែកនឹងប្រជាជន។
រដ្ឋាភិបាលកម្ពុជាបានអះអាងថាចំណូលជាមធ្យមក្នុងម្នាក់ប្រមាន1,200$ ក្នុងឆ្នាំ២០១៦និង២០១០៧។
បើយោងតាមការវាយតំលៃរបស់ធនាគារជាតិប្រទេសកម្ពុជាមានកំរិតអភិវឌ្ឍន៍ជាងប្រទេសក្រីក្រតែបន្តិចទេ។
សំរាប់អង្គកាសហប្រជាជាតិ ប្រទេសមួយត្រូវបានវាយតំលៃថាជាប្រទេសជឿនលឿនមិនគិតតែទៅលើប្រាក់ចំណូលជាមធ្យមទេ គេបូកបញ្ចូលរួមទាំង សុខភាព ការអប់រំ ពោលគឺគេមើលលើការអភិវឌ្ឍមនុស្ស។ហើយគេបានគេលើកឡើងថា បើសេដ្ឋកិច្ចរបស់ប្រទេសមួយធានាបាននូវការបែងចែកប្រាក់ចំណូលខ្ពស់ តែការអប់រំអន់ខ្សោយគឺគេមិនចាត់ទុកជាប្រទេសជឿនលឿនឬប្រទេសអភិវឌ្ឍន៍នោះទេ។
មានន័យថាសេដ្ឋកិច្ចរបស់ប្រទេសមួយជឿនលឿនស្តែងចេញតាមរយៈសកម្មភាពមនុស្ស មិនមែនវាស់វែងតែទៅលើការអំណោយផលពីធម្មជាតិ ដូចជាការបានលុយពីការលក់ប្រេងនិងឧស្ម័ននោះទេ។
តែងាកមកមើលប្រទេសកម្ពុជាវិញ ហេតុបានជាប្រទេសកម្ពុជាមានការកើនឡើងវិញសេដ្ឋកិច្ចខ្ពស់ នូវតែមានការិះគន់។ ជាការពិតការរីកចំរើនពិតប្រកដគឺមានទាំងលុយ និងភាពរីករាយ។
សំនួរសួរថាតើប្រទេសមួយមានការអភិវឌ្ឍន៍ពិតប្រាកដ តើគេគួរពិនិត្យលើកត្តាអ្វីខ្លះ?
1.មើលលើតំរូវការមូលដ្ឋាន ព្រោះថាប្រទេសណាក៏ដោយតែចង់បាននូវតំរូវការជាមូលដ្ឋាន សំដៅលើចំនីអាហារ ជំរក សុខភាពជាដើមមានន័យថាការអភិវឌ្ឍន៍ពិតប្រាកដសំដៅសម្មភាពដែលអាចបំពេញបាននូវតំរូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋម្នាក់ៗ។ ការអភិវឌ្ឍមួយពិតប្រាកដសំដៅលើការបង្កើនគុនភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
2.ការអោយតំលៃពីសង្គម សំដៅលើកិត្តិយស កេរ្តិ៍ឈ្មោះរបស់ខ្លួន មានការទទួលស្គាល់ស្របទៅតាមច្បាប់
3.សេរីភាព ការរីកចំរើនធានាបានសេរីភាពមានសេរីភាពក្នុងសម្មភាពនយោបាយ ការបញ្ចេញមតិនិងការបង្កើតឳកាសស្មើគ្នាក្នុងការបំពេញការងារ។
Comments