តើអ្វីជាសេដ្ឋកិច្ចទីផ្សារសេរី?
- Sreynit Yoeurng
- Mar 30, 2021
- 1 min read
Updated: Apr 2, 2021

សេដ្ឋកិច្ចទីផ្សារសេរី (Free market economy)
ក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី កម្មសិទ្ធិលើធនធានសេដ្ឋកិច្ច មួយភាគធំនៅក្នុងវង្វង់ការគ្រប់គ្រងរបស់ ផ្នែកឯកជនដែលជានីតិបុគ្គល និង រូបវ័ន្តបុគ្គល ។
ដោយឡែកយន្តការគ្រប់គ្រងនិងសម្របសម្រួលផ្អែកលើទាំង ស្រុងយន្តការទីផ្សារដែល«តាមទ្រឹស្តីក្លាស៊ីកហៅថាជាសេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង (Economiy is self-regulating)» ។
ប្រព័ន្ធសេដ្ឋកិច្ចបែបនេះ សេចក្តីសម្រេចចិត្តក្នុងការបែងចែកធនធាន ជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ។ ជាការពិតសេរីភាពនេះ អាស្រ័យទៅនឹងសេចក្តីត្រូវការនិងការផ្គត់ផ្គង់ក្នុងសង្គមសេដ្ឋកិច្ច។ ពីព្រោះមុននឹងផលិតរបស់អ្វីមួយភ្នាក់ងារសេដ្ឋកិច្ចដែលជាផលិតករ ត្រូវសិក្សាអំពីសេចក្តីត្រូវការរបស់អតិថិជន ឬ អ្នកប្រើប្រាស់។ ករណីនេះច្បាស់ណាស់ថាសកម្មភាពផលិតកម្ម ការផ្លាស់ប្តូរ និងការប្រើប្រាស់ទំនិញ និងសេវា ជាទូទៅត្រូវមានសេរីភាពបរិបូរណ៍។ ក្នុងក្របខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន និងប្រឹងប្រែងធ្វើឲ្យ មានស្ថានភាពអាជីវកម្មរបស់ខ្លួនកាន់តែល្អប្រសើរតាមរយៈការប្រកួតប្រជែង ។
תגובות