មូលហេតុនៃប្រាក់ចំណូលម្នាក់ៗទាបក្នុងប្រទេសកំពុងអភិវឌ្ឍន៍
- Sreynit Yoeurng
- Mar 29, 2021
- 1 min read

១. អត្រាមូលធនបូកសរុបទាប ( Low rate of Capital accumulation)
មូលធនបូកសរុប មានដូចជាផ្លូវថ្នល់ សំណង់ ស្ពាន សម្ភារ និងមធ្យោបាយផ្សេងៗ។ ប្រាក់ចំណូលទាប ដោយសារប្រជាជនខ្វះសម្ភារមូលធនសំរាប់ធ្វើការ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋត្រូវត្រូវការជំនួយពីបរទេស តាមរយៈរដ្ឋាភិបាល និងការវិនិយោគពីក្រុមហ៊ុនបរទេស។
២.កម្មការគ្មានជំនាញ និងមានការសិក្សាទាប ( Poor skill and Poor education)
ក្នុងប្រទេសក្រីក្រកម្មករតែងតែជាអនក្ខរជន និងទទួលបានការបណ្តុះបណ្តាលទាប ដែលជាហេតុធ្វើផលិតភាពការងារទាប
៣.ការយល់ដឹងបច្ចេកវិទ្យាទាប
បច្ចេកវិទ្យា ជួយជំរុញការផលិត និងការរស់នៅរបស់មនុស្សអោយមានភាពជឿនលឿន។ ប្រទេសក្រីក្រ ប្រើប្រាស់វិធីសាស្រ្តផលិតរបស់ខ្លួនតាមបែបបុរាណ។
៤.អស្ថិរភាពនយោបាយ និងសង្គម
ប្រទេសក្រីក្រជួបនូវបញ្ហាចលាចលខ្លាំង ដូចជា សង្រ្គាម កុបកម្ម និងឧទ្ទាម ដែលធ្វើអោយបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ
៥. គោលនយោបាយរដ្ឋាភិបាលដែលមិនលើកទឹកចិត្តផលិតកម្ម
គោលនយោបាយទូទៅ បន្ត គោលនយោបាយស្រោចស្រង់ក្នុងរយៈពេលខ្លី ប៉ុន្តែរយៈពេលវែងមានការអភិវឌ្ឍន៍យឺតយ៉ាវ
Comentarios