តើផ្សារមូលបត្រកម្ពុជាជាអ្វី?
- Sreynit Yoeurng
- Mar 29, 2021
- 1 min read

ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ជាប្រតិបត្តិករទីផ្សារតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាននាទីចម្បងក្នុងការធានាតម្លាភាព និងបង្កើតបរិយាកាសការងារដែលមានភាពល្អប្រសើរដល់អ្នកចូលរួមក្នុងទីផ្សារជាពិសេសក្រុមហ៊ុនក្នុងស្រុកដែលត្រូវការមូលធនដើម្បីពង្រីកអាជីវកម្ម ព្រមជាមួយនឹងការការពារផលប្រយោជន៏របស់វិនិយោគិនជាតិ និងអន្តរជាតិផងដែរ។
ក្នុងនោះផងដែរ ទីផ្សារគោលគឺជាផ្សារដំបូងបង្អស់ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការសម្រាប់ការចុះបញ្ជីរបស់ក្រុមហ៊ុនចុះបញ្ជីសក្តានុពលដែលមានស្តង់ដារ និងទំហំធំ។ ទីផ្សារនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុននាំយកភាគហ៊ុនទាំងអស់ក្រោយការបោះផ្សាយ មកចុះបញ្ជីនិងជួញដូរនៅក្នុងប្រព័ន្ធរបស់ ផ.ម.ក. ។
ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា គឺជាសហគ្រាសសាធារណៈ ដែលភាគហ៊ុនរបស់រដ្ឋមានចំនួនភាគច្រើន (៥៥%) និងត្រូវបង្កើតឡើងដើម្បីរៀបចំ និងដាក់អោយដំណើរការទីផ្សារមូលបត្រដំបូងបង្អស់ នៅកម្ពុជា។ ផ្សារមូលបត្រកម្ពុជា ត្រូវបានសម្ពោធដាក់អោយដំណើរការ កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
Comments