top of page

កម្មវិធីមហោស្រពយុវជនសកលដើម្បីក្តីសង្ឃឹម ដែលរៀបចំដោយ HPHC នៅសាធារណៈរដ្ឋកូរ៉េខាងត្បូង

  • Writer: PSN Daily
    PSN Daily
  • Mar 27, 2021
  • 1 min read


សាធារណៈរដ្ឋកូរ៉េ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ HPHC បានរៀបចំកម្មវិធីមហោស្រពយុវជនសកលដើម្បីក្តីសង្ឃឹមតាមរយៈប្រពន្ធ័អនឡាញ ដែលកម្មវិធីនេះបានរៀបចំឡើងនៅសាលសន្តិភាពពិភពលោក (World Peace Center) នៅសាធារណៈរដ្ឋកូរ៉េខាងត្បូង។ កម្មវិធីមហោស្រពនេះបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោកស្រីបណ្ឌិត ហាក់ ចា​ ហាន មូន ដែលត្រូវបានគេស្គាល់ជាអ្នកម្តាយសន្តិភាព និងជាស្ថាបនិកនៃ HPHC ។ នៅក្នុងកម្មវិធីមហោស្រពយុវជននេះបានរៀបចំឡើងក្រោមគោលបំណងដើម្បីធ្វើការផ្តល់ក្តីសង្ឃឹមដល់យុវជន និងផ្តល់នៅការជម្រុញលើកទឹកចិត្តដល់ពួកគេដើម្បីយកឈ្នះនៅស្ថានការណ៍លំបាកក្នុងអំឡុងពេលកូវីដ ១៩នេះ។ នៅក្នុងកម្មវិធីមហោស្រពនេះផងដែរក៏មានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាចម្រៀងល្បីៗ ( K-POP) ប្រចាំប្រទេសកូរ៉េផងដែរ។

លោកស្រីបណ្ឌិត ហាក់ ចា ហាន មូន បានជម្រុញលើកទឹកចិត្តដល់យុវជន​ ក៏ដូចជាបានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងកិច្ចការងារដើម្បីបង្កើតសន្តិភាពពិត។ លោកស្រីបណ្ឌិត មូន សង្ឃឹមយ៉ាងមុតមាំថាយុវជនទាំងអស់នឹងក្លាយជាកូនកត្តញ្ញូដែលអាចនាំមនុស្សទាំងអស់នៅទូទាំងពិភពលោកទៅកាន់ឪពុកម្តាយឋានសួគ៌ដែលជាឪពុកម្តាយដំបូងនៃមនុស្សជាតិ។





វីដីអូទាំងស្រុង ( ភាសាខ្មែរ ) https://youtu.be/9QQ6yoWhe3A


ភាសាអង់គ្លេស (English) https://youtu.be/GuLCDPIKyC0



អត្ថបទ ៖ PSN Daily

 
 
 

Comentarios


bottom of page